ខ្ញុំស្រលាញ់ កម្ពុជា :Kingdom App 1988

ជីវប្រវត្តិលោក ហាំង ង៉ោ


Image by:http://www.vd7news.com

វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ (ឡាតាំង៖ Dr. Haing Somnang Ngor, ចិន ៖ 吳漢潤; ភិងអ៊ិង: Wú Hànrùn,២២ មីនា ១៩៤០ - ២៥ កុម្ភៈ ១៩៩៦) ឬ​ហៅ​យ៉ាង​ខ្លី​ថា ហាំង ង៉ោ កូនចៅចិនស្រុកខ្មែរ គឺ​ជា​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង តួ​សម្ដែង និង​ជា​អ្នក​និពន្ធ​ដែល​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​បាន​ទទួល​ពាន​រង្វាន់​អូស្ការ​ក្នុង​ឆ្នាំ​១៩៨៥ ក្នុង​ផ្នែក តួ​សម្ដែង​រង​ល្អ​បំផុត សម្រាប់​ការ​សម្ដែង​ជា​លើក​ដំបូង​របស់​លោក នៅ​ក្នុង​រឿង​វាលពិឃាត ដែល​ស្ដី​អំពី​ជីវិត​របស់​អ្នក​សារព័ត៌មាន លោក ឌិត ប្រន។ លោក​​ក៏​បាន​ក្លាយ​ជា​តារា​សម្ដែង​បុរសរបស់​អាស៊ី​​ដំបូង​គេ​បង្អស់​ដែល​ឈ្នះ​ពានរង្វាន់ Oscar ក្នុង​ផ្នែក​សម្ដែង។ ម្តាយ​របស់​គាត់​គឺ​ជា​ជនជាតិខ្មែរ​ រី​ឯ​​ឪពុក​របស់​គាត់​គឺ​ជនជាតិ​ចិនតឺជីីវ​។ លោក​ហាំង ង៉ោ ​និង ​ហា​រ៉ូ​ល​រ៉ូសេល គឺ​ជា​តារា​សម្តែង​មិន​មាន​ជំនាញ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ពាន​រង្វាន់​អូស្ការ​ក្នុង​ផ្នែក​សម្ដែង។
Share this article :
 
Support : | |
Copyright © 2017/2050. Kingdom App1988