ព្រះមហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក (កន) បានឡើងប្រាប្ដាភិសេក សោយរាជសម្បត្តិ ក្នុងឆ្នាំវកចត្វាស័ក ព.ស. ២០៥៦-គ.ស. ១៥១២-ម.ស. ១៤៣៤-ច.ស. ៨៧៤ ក្នុងព្រះជន្មាយុ២៩ឆ្នាំ ក្នុងវាំងបាសាន ខែត្រស្រីសឈរ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី ក្រុងស្រីសឈរ បាសាន។ ស្ដេចលើកព្រះរាជវង្សានុវង្ស និង ពលព្រះស្រីរតនត្រ័យទាំងអស់ ឲ្យឡើង សម្ដេចចៅហ្វាកៅ ដ្បិតសម្ដេចចៅហ្វាមានគុណបំណាច់ បានជួយច្បាំងមានជ័យហើយបានដើរសង្កត់រាបទាំងអាណាខែត្រ។ ស្ដេចលើកលែងឲ្យយកសួយសារអាករមួយរដូវ តាមបុរាណរាជប្រវេណី ដែលផ្លាស់ផែនដីថ្មី។ ផែនដីព្រះមហាឧបរាជកន ក៏សុខសប្បាយរៀងមក។
-សូមធ្វើការDownlaodដើម្បីអានបន្តរ..,
-បោះពុម្ពនៅរោងពុម្ព អន្តរជាតិ ផ្ទះឡូត៍លេខ ១១ G ៥ ផ្លូវលេខ ៣៧១ ឧកញ៉ា ទេពផន សង្កាត់លេខ ៥ ទីសំណាក់ការលេខ ៧៦ ស.២ ផ្លូវលេខ ២៩៨ មហាវិថីព្រះបាទមុនីវង្ស សង្កាត់លេខ ៥ ភ្នំពេញ តម្កល់ទុកតាមលេខ ១៩៩ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៦៩ បោះចំនួន៣៥០០ច្បាប់។
-ដកស្រង់ចេញទាំងស្រុងពី៖ឯកសារមហាបុរសខ្មែរ/ផែនដីព្រះស្ដេចកន
-ផ្សាយឡើងវិញនិងរក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ Kingdom App 1988