ខ្ញុំស្រលាញ់ កម្ពុជា :Kingdom App 1988

ទសជាតក

ពាក្យថា "ទសជាតក" គឺជា​អតីត​ប្រវត្តិ​របស់​ព្រះសក្យមុនី​គោតម បរម​សម្ពុទ្ធ​ក្នុង ១០ ព្រះជាតិ មុន​ព្រះជាតិ ដែល​បាន​ត្រាស់​។ រឿង​នេះ​ប្រភព​ដើម​ជា​ភាសាបាលី មាន​នៅក្នុង​គម្ពីរ​ខុទ្ទកនិកាយ​ជាតក មហានិបាត ដែល​គេ​ប្រកាន់​ជឿថា​ជា​ព្រះពុទ្ធវចនៈ ហើយនិង​ក្នុង​គម្ពីរ​ជាតកអដ្ឋកថា ដែល​មាន​មក​ជាង​ពីរ​ពាន់​ឆ្នាំ​ហើយ​។

សេចក្ដី​នៃ​ព្រះពុទ្ធវចនៈ​គ្រប់តែ​ជាតក សុទ្ធតែ​ជា​គាថា​ខ្លី​។ លំបាក​ប្រែ លំបាក​ស្ដាប់​។ ឯ​សេចក្ដី​ក្នុង​អដ្ឋកថា ដែល​ជា​ការពន្យល់​នូវ​ពាក្យ​ជា​ព្រះពុទ្ធវចនៈ នោះ​ទើប​ងាយ​ស្ដាប់ ហើយ​ជា​របៀប​ចងក្រង​រឿង​ជាតក​យ៉ាង​ក្បោះក្បាយ​ផង​។ អ្នកប្រាជ្ញ​បុរាណ​ក្នុង​កម្ពុជរដ្ឋ​បាន​ប្រែ​ជា​សម្រាយ យ៉ាង​ពិស្ដារ​តាម​អដ្ឋកថា ចែកចេញជា ១០ គម្ពីរស្លឹករឹត​ដែល​រួមគ្នា​ហៅថា "គម្ពីរទសជាតក" ផ្ទុក​ទៅ​ដោយ​ឧត្ដមគតិ ដំបូន្មាន និង ភាសិត​ដ៏​សំខាន់ៗ​។ គម្ពីរទសជាតក​ជា​គ្រឿង​និយម​រាប់អាន នៃ​ពុទ្ធសាសនិកជន​ទូទៅ​ក្នុង​កម្ពុជរដ្ឋ (ប្រទេសថៃ និង លាវ​ក៏​រាប់អាន​ដូចគ្នា​ដែរ) ។
Share this article :
 
Support : | |
Copyright © 2017/2050. Kingdom App1988