ខ្ញុំស្រលាញ់ កម្ពុជា :Kingdom App 1988

គហដ្ធសីល

- ធម៌ (ភាសាសំស្ក្រឹត ៖ धर्म dhárma, ភាសាបាលី ៖ धम्म dhamma, អង់គ្លេស ៖ Dharma) គឺ​ជា​ពាក្យ​ទូទៅ​មួយ​ដែល​មាន​អត្ថន័យ​ច្រើន​យ៉ាង​​អាស្រ័យ​ទៅ​តាម​សាសនា​នីមួយៗ។
នៅ​ក្នុង​ភាសាខ្មែរ ធម៌​គឺ​ជា​សភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល។ គេ​អាច​ប្រែ​ម្យ៉ាង​ទៀត​ថា ធម៌គឺ​ជាក្បួន​ច្បាប់​សំរាប់​ដឹកនាំ​សត្វ​លោក​អោយប្រព្រឹត្ត​​ទៅ​តាម​គន្លងល្អ។​ ពាក្យ​នេះ ខ្មែរ​យើង​ធ្លាប់​ប្រើ​ជា​ធម្មតា​មក គឺ​សំដៅ​យក​ពាក្យ​ឱវាទ​របស់​ព្រះ​ពុទ្ធ និង​អត្ថបទ​ទួទៅ​ដែល​ទាក់ទង​ដោយ​ពុទ្ធ​សាសនា : រៀន​ធម៌, សូត្រ​ធម៌, ចេះ​ធម៌, ចាំ​ធម៌, ស្ដាប់​ធម៌, ធម៌​អាថ៌ អត្ថបទ​របស់​ធម៌ ។ល។
- អត្ថន័យ​ក្នុង​ព្រះពុទ្ធសាសនា
នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា ព្រះ​ធម៌​មាន​ន័យ​សំខាន់​៣​យ៉ាង​គឺ៖

-ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធពុទ្ធ
-សភាវៈ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​លោក
-ជា​ច្បាប់​ធម្មជាតិ​ដែល​មិន​អាច​កែប្រែបាន
-ពាក្យប្រៀនប្រដៅរបស់​ព្រះពុទ្ធ
សំរាប់​ពុទ្ធ​បរិស័ទ ពាក្យ​ថាព្រះធម៌ មាន​ន័យ​ថា គឺ​ជា​ពាក្យ​ទេសនា​អប់រំ​ទូន្មាន​របស់​ព្រះ​សម្មាសម្ពុទ្ធអោយ​ស្ថិត​នៅ​ក្នុង​ផ្លូវ​ជា​កណ្តាលគឺ​មជ្ឈិមបដិបទា ដែល​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​គួរ​គោរព​ប្រតិបត្តិតាម​ដើម្បី​ការ​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ក៏​ដូច​ជា​ក្នុង​កាល​ជា​អនាគត ប្រសើរ​ជាង​នេះ​ទៅ​ទៀត​គឺ​ដើម្បី​រួច​ផុត​ចាកទុក្ខ​ទាំង​ពួង​គឺ​​ព្រះនិព្វាន។
ព្រះ​ធម៌​គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​រតនៈ​ទាំង​៣ គឺ​ ពុទ្ធ​រតនៈ ធម្មរតនៈ និង សង្ឃរតនៈ។

-ព្រះធម្មគុណ
ស្វាក្ខាតោ ព្រះ​បរិយត្តិធម៌ គឺ​ព្រះ​ត្រៃ​បិដក ជា​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សម្តែង​ហើយ​ដោយ​ល្អ មាន​៩​ប្រការ គឺ​មគ្គ​៤ ផល​៤ និព្វាន១។
សន្ទិដ្ឋិកោ ជា​ធម៌​គឺ​ព្រះ​អរិយបុគ្គល​ទាំង​ពួង ដឹង​ពិត ឃើញ​ពិត​ដោយ​បច្ចវេក្ខណញ្ញាណ គឺថា នឹង​បាន​ដឹង​ បាន​ស្តាប់​ដោយ​ជឿ​បុគ្គល​ដទៃ​នោះៗ ក៏​ទេ គឺ​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង
អកាលិកោ ជាធម៌​អោយ​នូវ​ផល​មិន​រង​ចាំ​កាល គឺ​ថា កាល​បើ​ព្រះ​អរិយមគ្គ​កើត​ឡើង​ហើយ ព្រះ​អរិយផល​ក៏​កើត​ឡើង​ក្នុង​លំដាប់​គ្នា​មិន​បាន​យឺត​យូរ​ឡើយ
ឯហិបស្សិកោ ជាធម៌​គួរ​ដល់​ឯហិបស្សវិធី គឺ​ថា បើ​ព្រះ​អរិយបុគ្គល ដែល​បាន​សម្រេច​មគ្គ​ផល​ហើយ ក៏​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​អោយ​ចូល​មក​មើល​បាន(​ក្នុង​ន័យ​នេះ គឺថា បើ​បុគ្គល​ម្នាក់​បាន​សម្រេច​មគ្គ​ផល ក៏​ណែ​នាំ​បុគ្គល​ដទៃដើម្បី​អោយ​គេ​បាន​សម្រេច​មគ្គ​ផល​ដូច​ខ្លួន​ដែរ ដោយ​ការ​ទទួល​យក ធ្វើ​ការ​ពិសោធន៍​ ពិចារណា​អំ​ពី​សេចក្តី​ពិត​ដោយ​ខ្លួន​ឯង)។
ឱបនយិកោ ជា​ធម៌​គឺ​ព្រះ​អរិយ​បុគ្គល​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន ដោយ​អំណាច​នៃ​ភាវនា។
បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជា​ធម៌​គឺ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មាន​ឧគ្ឃដិតញ្ញូបុគ្គល​ជា​ដើម គប្បី​ដឹង គប្បី​ឃើញ​ច្បាស់​ក្នុង​ចិត្ត​នៃ​ខ្លួន។
ការ​ពិចារណ​រំលឹង​ធម្មគុណ​ជា​រឿយ​ៗ អាច​ធ្វើ​អោយ​បុគ្គល​នោះ​ឯង​បាន​ទទួល​នូវ​សេចក្តី​ស្ងប់​សុខ ព្រោះ​ចិត្ត​ឆ្ងាយ​ស្រឡះ​ចាក​មិច្ឆាទិដ្ឋិ​ទាំង​ពួង។

- It free, Not for sale


Share this article :
 
Support : | |
Copyright © 2017/2050. Kingdom App1988