ខ្ញុំស្រលាញ់ កម្ពុជា :Kingdom App 1988

ប្រេត

ប្រេត អានថា ប្រែត​ តាម​សំនៀង​ខ្មែរ គឺ​ជា​ពាក្យ​ខ្ចី​មក​ពី​ភាសា​សំស្ក្រឹត ចំណែក​ពាក្យ​ខ្ចី​មក​ពី​ភាសា​បាលី​វិញ​ ហៅ​ថា "បេត" អានថា ប៉េតៈ ។ អត្ថន័យ​ដើម​របស់​ពាក្យ​ ប្រេត គឺ​ជា​ មនុស្ស​ស្លាប់​ ​ឬ​ ព្រលឹង​ខ្មោច ។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ ប្រេត ប្រែ​ថា សត្វ​កើត​ក្នុង​អបាយភូមិ​ពួក​មួយ ឧទាហរណ៍ ពួក​ប្រេត ។ បើ​ប្រើ​ជា​គុណនាម​វិញ ប្រេត មាន​ន័យ​ថា (អ្នក) ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក​ហើយ ។ ក្រោយ​មក​ពុទ្ធ​សាសនា​មហាយាន​បាន​ជ្រាប​ទៅ​ដល់​ប្រទេស​ចិន ជនជាតិ​ចិន​បាន​បក​ប្រែ​ពាក្យ​ ប្រេត ពី​ភាសា​សំស្ក្រឹត​ទៅ​ជា​ភាសា​ចិន​ថា "អេគុយ" (egui) ដែល​មាន​ន័យ​ផ្សេង​ថា "ខ្មោច​ស្រេក​ឃ្លាន" ដែល​ជាប់​អត្ថន័យ​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក និង ផ្នត់​គំនិត​ខ្មែរ និង សាសន៍​ផ្សេង​ៗ​ទៀត​ដែល​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ​ រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ទស្សនៈ​អំពី​ខ្មោច​ ឬ ព្រលឹង​ នៅ​ក្នុង​វប្បធម៌​របស់​ជនជាតិ​ឥណ្ឌា និង ជនជាតិ​ចិន មិន​ដូច​គ្នា​សោះ​ឡើយ ។ ដូច្នេះ​ការ​បក​ប្រែ​ភាសា និង ការ​បង្រៀន​ទ្រឹស្តី​ពុទ្ធសាសនា​ក៏​មាន​ការ​ប្រែប្រួល ដែល​នាំ​ឲ្យ​កើត​មាន​ទស្សនៈ​ថ្មី​ស្រឡាង​នៅ​ជំនាន់​ក្រោយៗ​ទៀត ...។


Share this article :
 
Support : | |
Copyright © 2017/2050. Kingdom App1988